ប្រព័ន្ធធារាសាស្ត្រកប់សេះ ជាកន្លែងកម្សាន្តនិងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌ

  • កំពង់ឆ្នាំង ៖ប្រព័ន្ធធារាសាស្ត្រកប់សេះ មានទីតាំងស្ថិតក្នុងភូមិឈូកល្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រមួយនេះ បានទាក់ទាញប្រជាពលរដ្ឋជិតឆ្ងាយ នាំគ្នាមកកម្សាន្តអារម្មណ៍ និងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។

    photo_2026-09-27_15-22-51.jpg

    ដោយសារកំណើនប្រជាពលរដ្ឋទៅលេងកាន់តែច្រើន មន្ត្រីអាជ្ញាធរបានដាក់កម្លាំងប្រចាំការ ដើម្បីជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ការលក់ដូរ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អផងដែរ ។

    photo_2026-09-27_15-22-56.jpg

    ប្រព័ន្ធធារាសាស្ត្រកប់សេះ ជាទំនប់ស្ទាក់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករនៅទីនោះជាច្រើនហិកតា ។ នៅរដូវវស្សាមានទឹកហូរថ្លាឈ្វេង និងសម្រស់ធម្មជាតិអំណោយផល បានក្លាយជាកន្លែងលេងទឹក និងកម្សាន្តអារម្មណ៍ ដ៏មានប្រជាប្រិយភាពមួយថែមទៀតផង ៕
    អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-09-27_15-23-04.jpg
    photo_2026-09-27_15-23-10.jpg
    photo_2026-09-27_15-23-18.jpg
    photo_2026-09-27_15-23-23.jpg
    photo_2026-09-27_15-23-28.jpg
    photo_2026-09-27_15-23-32.jpg
    photo_2026-09-27_15-23-37.jpg
    photo_2026-09-27_15-23-41.jpg

     

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង