ដូចបងប្អូនជ្រាបហើយថា ម៉ែ រួយ គឺជាអ្នកលក់អនឡាញដែលមានប្រជាប្រិយភាពនិងល្បីឈ្មោះ និងជាគ្រូបង្គោលជួយលើកទឹកចិត្តដល់មនុស្សទាំងឡាញអោយចេះក្បួនរកសុីជោគជ័យ។ លើសពីនេះក្រុមហ៊ុន ម៉ែ រួយ ក៏រមែង ចែកក្តី ស្រឡាញ់ ជួយដល់ ការងារមនុស្សធម៌ នៃសង្គមជាតិស្ទើរគ្រប់ទិសទី គួរអោយកត់សម្គាល់។ ជាក់ស្តែងថ្មីៗនេះក៏បានធ្វើកិច្ចការមួយ ជាមួយសហការី នាមន្ទីរពេទ្យ« កុមារអង្គរ» ផងដែរ។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន រួយ អុីនហ្វីនីធី បានពាំនាំយកថវិកា ពីការរួមទឹកចិត្តគ្នារបសសប្បុរសជនសរុបចំនួន ៤ ១៩២០ ដុល្លារ ប្រគល់ជូនដល់មន្ទីរពេទ្យ« កុមារអង្គរ» នាខេត្តសៀមរាប។ អំណោយប្រកបដោយទឹកចិត្តជ្រះថ្លានេះប្រយោជន៏ ដើម្បីទុកដល់ខាង មន្ទីរពេទ្យបានចាត់ចែង ប្រើប្រាស់សកម្មភាពផ្សេងៗ នៃសេវាព្យាបាលដល់កុមារកម្ពុជា អោយបានទាន់ពេលវេលា ព្រោះកុមារទាំងនោះជា សសរទ្រូងជាតិយើងនាអនាគត។ រូបភាពទាំងអស់នេះ មិនមែនជាលើកទី១នោះទេ ដោយរាប់មិនអស់ដែល មែ រួយ និងគ្រូបង្គោល សមាជិក កូនក្រុម រួមគ្នាបំពេញ ទាន សន្សំកុសលធ្វើ អោយចិត្តជ្រះថ្លា ។ ក្នុងនោះធ្លាប់ចុះជួយសង់ក្លោងទ្វារវត្តសាលារៀន ជនទីទាល់ រហូតទទួល បានការលើកសរសើរពីសង្គម។
គួររំលឹកថា អ្នកគ្រូ រួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែ រួយ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ។ មកទល់ពេលនេះ មែ រួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡាដ៏ស្គឹមស្កៃ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិងហ្វេនស្រលាញ់ មែ រួយ រាប់សែននាក់។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ ពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយអោយមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន ។ មែរួយជាមនុស្សដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តបង្រៀនចំលែកច្បាប់ស្រូបទាញ ខណ្ណះដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិនហ៊ានចេញចែករំលែក៕












