ប្រជាពលរដ្ឋរងគ្រោះមួយគ្រួសារទទួលបានអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស

  • កំពង់ឆ្នាំង ៖លោក​សុខ​ សុន្ធីរ​ អនុប្រធានកិត្តិយសអនុសាខា​ និងលោកស្រី​ ជឹម​ ចោត​ អនុប្រធានអចិន្ត្រៃយ៍​ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ទឹកផុស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខា ជូនដល់គ្រួសារ ភ្លើងឆេះផ្ទះ ១គ្រួសារ នៅភូមិចំបក់ប្រសាទ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    photo_2026-10-23_18-26-37.jpg

    អំណោយមនុស្សធម៌ របស់អនុសាខា ដែលបានជូនដល់គ្រួសាររងគ្រោះ នាពេលនោះមានអង្ករ ចំនួន៥០ គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ មី ១កេះ កន្ទេល១​ តង់ធំ១​ ឃីត១កញ្ចប់( មុង១ ភួយ១ សារុង១ ក្រមារ១ ) ឆ្នាំងបាយ សម្លរ ៣​ ចានបាយ ចានសម្លរ ៨​ វែកបាយ វែកសម្លរ ៣​ ខ្ទះឆាធំ១​ វែកឆា១​ និងថវិកា ចំនួន ១០០.០០០​ រៀល ៕
    អត្ថបទ ៖ហឹង ចូច

    photo_2026-10-23_18-26-42.jpg
    photo_2026-10-23_18-26-45.jpg
    photo_2026-10-23_18-26-48.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង