ចូលឆ្នាំ​៣​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ មក​លេង​ខេត្ត ​កំពង់​ឆ្នាំង​ ចំនួន​ ១ ៤៣២​ ៦៨៩នាក់​

  • កំពង់ឆ្នាំង៖រយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២ ៥៦៩ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍ ចំនួន ១ ៤៣២៦៨៩នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ៧៨៩នាក់ បានមកលេងកម្សាន្តនៅ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ដែលCNC ទទួលបាន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សង្ក្រាន្តកំពង់ឆ្នាំង ឆ្នាំនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងនៅខេត្តកំពង់ឆ្នាំង ក្នុងរយះពេល៣ថ្ងៃ ចំនួន ១ ៤៣២ ៦៨៩នាក់ ចំនួននេះមានការកើនឡើងយ៉ាងច្រើន បើប្រៀបធៀបនឹងឆ្នាំមុន ។

    ឯកឧត្តមបញ្ជាក់ថា ឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំប្លែកមានភាពទាក់ទាញ និងមានកម្មវីធីកំសាន្តសប្បាយជាច្រើន ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសន្តិសុខមានភាពល្អប្រសើរ មិនមានអ្វីកើតឡើតគួឲ្យកត់សម្គាល់ឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង