រឿងរ៉ាវថ្មីមួយទៀត របស់ តារានិយមបង្ហាញដើមទ្រូងយ៉ាយ៉ា ដែលនាងកំពុងតែក្តៅក្នុងចិត្តយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលមកប្រឡាក់ជីវិតនាងអោយជឿទុកចិត្ត។ ចុងក្រោយបុរសរូបនោះ បានប្រើពាក្យកុហកបង្វែងដានហើយ ចង់តែរលាស់ខ្លួន មិនធ្វើតាមកិច្ចការសន្យា។
ដើម្បីចង់ដឹងរឿងរ៉ាវបែបណា កញ្ញា យ៉ាយ៉ា ឃ្វីន បានប្រាប់ទាំងញ័រមាត់ថា នាងនឹងមិនទុកមុខមាត់បុរស អួតខ្លួនថាជាអ្នកមាន តែសូម្បីប្រាក់ ឬការសន្យាធ្វើអ្វីអោយនាង មិនបានធ្វើការសន្យាតាមមាត់និយាយឡើយ។
កញ្ញា យ៉ាយ៉ា ឃ្វីន បញ្ជាក់ថា នឹងបន្តបង្ហាញអត្តសញ្ញាបុរសនោះប្រសិនបើគាត់ នៅតែព្យាយាមគេច មិនធ្វើតាមការធ្លាប់និយាយគ្នា។ យ៉ាយ៉ា ឃ្វីន បន្ថែមថា ៤ខែជាង ហើយដែលកញ្ញាបានស្គាល់គ្នាជាបុរសនោះ ហើយដោយសារតែចិត្តល្អ ស្រឡាញ់ ចង់អោយអ្វីៗល្អរឹងមាំទើបសន្សំសុខ មិនហ៊ានបើកកកាយ តែបុរសអួតអាងនោះ ចេះតែបញ្ឆោតនាងមួយថ្ងៃ២៤ម៉ោងលេសរហូត។
កញ្ញា យ៉ាយ៉ា ឃ្វីន បានបង្ហើបថា ចប់បញ្ហាកូវីដ១៩ នាងនឹងផុសរូប បុរសអំណួតនោះ ប្រសិនបើគាត់ខំរលាស់ខ្លួន ហើយយកយសសក្ត័មកបន្លំអោយគេឃើញថាល្អ ព្រោះតែចំណង់ខ្លួនឯង។ នាងធ្វើនេះដើម្បី អោយ គាត់គិតថាមនុស្សណាក៏មានកិត្តិយសចង់បានអ្នកស្មោះត្រង់ជាមួយគ្នា។