លោក​ យឹម​ តា​ស្រង់​ បោះ​ទុន​រក​ស៊ី​ជាមួយ​ ម៉ាក់​អ៊ី​អ៊ី​ ក្រោយ​ចេញ​ពី​ Galaxy Navatra

  • ​​អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុម​​ហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 ។

    ​​ការសម្រេចចិត្តហក់មកប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់នាពេលនេះ បន្ទាប់ពីពេលថ្មីៗនេះ លោកតាស្រង់ សម្រេចចាកចេញពីផលិតកម្មGalaxy ​Navatra ជាផ្លូវការ ក្រោយរួមរស់ក្នុងទ្រនំមួយនេះជាង៣ឆ្នាំកន្លងទៅ។

    ​ថ្លែងក្នុងពិធីចុះហត្ថលេខាទូតសុឆន្ទៈរវាងក្រុមហ៊ុន EEw9 ជាមួយកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នាល្ងាចថ្ងៃចន្ទ ទី៣០ឧសភានេះ លោក យឹម តាស្រង់ ​បានប្រកាសប្តេជ្ញាចិត្តក្នុងការនាំផលិតផលមានគុណភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ឱ្យមានសម្រស់ស្រស់ស្អាតតាមរយៈផលិតផលពីប្រទេស ​កូរ៉េ ដែលជាប្រទេសល្បីខាងថែសម្រស់។ ពិសេសទៀត លោក តាស្រង់ ក៏នឹងដឹកនាំអ្នកដំណាងដែលទិញកញ្ចប់ពីក្រុមហ៊ុន ដោយលោកចូលរួមបណ្តុះបណ្តាល​ផ្ទាល់ដើម្បីឱ្យដំណាងចែកចាយទាំងអស់មានសមត្ថភាពលក់ ក្លាយជាលក់ឆ្នើមៗផងដែរ។

    ​​លោកថា ការមកដឹកនាំក្រុមហ៊ុន EEW9នេះគឺជាបទពិសោធន៍ថ្មីមួយរបស់លោក ប៉ុន្តែលោកប្តេជ្ញាថានឹងនាំភាពជោគជ័យមកឲ្យផលិតផល EEw9។ ការ​​អះអាងបែបនេះរបស់លោក យឹម តាស្រង់ គឺលោកសម្អាងលើបទពិសោធន៍នៅក្នុងវិស័យសិល្បៈក្នុងនាមអ្នកនិពន្ធ និងគ្រប់គ្រងការផលិតទទួលបាន​​ជោគជ័យ។

    ​​លោកបានបង្ហើបថា មុនឈានមកដល់ចំណុចនេះ លោកធ្លាប់បានតាំងចិត្តថានិពន្ធបទចម្រៀងមួយឱ្យល្បីល្បាញ បើមិនល្បីទេលោកនឹងខាំដៃរបស់ខ្លួន​​ទាល់តែឈាម។ ក្នុងវិស័យសិល្បៈជោគជ័យយ៉ាងដូច្នេះ លោករំពឹងថា ដឹកនាំក្រុមហ៊ុននាំចូលផលិតផលពីកូរ៉េមួយនេះឱ្យទទួលជោគជ័យដែរ។

    ទន្ទឹមនឹងនោះ តារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម Galaxy ក៏បានលើកឡើងក្នុងនាមជាទូតសុច្ឆន្ទៈ និងក្រុមហ៊ុន EEw9 ប្តេជ្ញាចិត្តរួមគ្នានឹងនាំ​​ផលិតផលអ្វីដែលថ្មីៗ ល្អៗ គុណភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីឱ្យមានសម្រស់កាន់តែស្អាតគ្រប់ៗគ្នា។

    ​​កញ្ញាបន្តថា តាមរយៈការចុះហត្ថលេខាទូតសុឆន្ទៈរបស់កញ្ញានឹងនាំគ្នាឆ្ពោះទៅរកជោគជ័យទាំងអស់គ្នានៅក្នុងអាជីពនេះ (ផលិតផលថែរក្សាសម្រស់)។

    ​​បើតាមអគ្គនាយិកាក្រុមហ៊ុន EEw9 លោកស្រី ម៉ាក់អ៊ី អ៊ី បានបញ្ជាក់ថា ក្រុមហ៊ុនលោកស្រី គឺជាក្រុមហ៊ុនឈានមុខគេមួយដែលមានដៃគូជាមួយក្រុម​​ហ៊ុនផលិតផលនៅកូរ៉េដោយផ្ទាល់ ជាមួយនឹងរោងចក្រមានបទពិសោធន៍ជាង ២៧ឆ្នាំ ដែលប្រកាន់ភ្ជាប់គុណភាពខ្ពស់ជាចម្បង។

    លោកស្រីគូសបញ្ជាក់ថា ផលិតផលក្រុមហ៊ុន EEw9 គិតមកពេលនេះមានការគាំទ្រច្រើនលើសលប់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ហើយជឿជាក់ខ្លាំងជាមួយ​​ផលិតផលរបស់ EEw9ផងដែរ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង