ឃាត់​ខ្លួន​មេភូមិ​ក្រាំង​កន្រ្ទោល សង្ស័យ​ពាក់ព័ន្ធ​នឹ​ង​​ករណី​ស្រ្តីម្នាក់​ស្លាប់ ​ក្នុង​ពំនូក​ភ្លើង​ នៅស្រុក​សាម​គ្គីមាន​ជ័យ

  • កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់ ជាមេភូមិ​ក្រាំងកន្រ្ទោល​​ត្រូវបាន​​កម្លាំង កងរាជអាវុធ​ហត្ថខេត្ត​កំពង់​ឆ្នាំង​ ឃាត់​ខ្លួន​​បន្ទាប់​​ពី​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា បាន​ពាក់ព័​ន្ធនឹ​ង​ករណីធ្វើអោយស្រ្តីម្នាក់ស្លាប់ កាលពី​​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុង​ខ្ទមចំការ​ដែល​មាន​ស្នាម​ឆេះ​សាក​សព​។ ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ខាងលើ​នេះ​គឺបានធ្វើ​ឡើងកាល​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០​ នៅឃុំពាម ស្រុកសាមគ្គី​មាន​ជ័យ ខេត្តកំពង់​ឆ្នាំង ។

    លោកអនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ​នៃបញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននេះ មាន​ឈ្មោះ ញេប សុខុម ភេទប្រុស អាយ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល។ ដោយឡែក ជនរងគ្រោះមាន​ឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។

    លោក​អនុសេនីយ​ត្រី ប៊ុត ធឿន បានអោយ​ដឹងទៀត​ថា ​តាមការស្រាវជ្រាវ ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់​​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​អស់​រយៈ​ពេលជា​៤ទៅ​៥ឆ្នាំមកហើយ។ នៅថ្ងៃ​កើតហេតុ ក្នុង​ភូមិ​​មាន​​ពិធី​​ភ្ជាប់​ពាក្យ ហើយ​​ខាងស្រី​បាន​មក​ពិធីភ្ជាប់​ពាក្យ​ ហើយ​បាន​ផឹក​ស្រា​បៀខ្លះ​ដែរ ក្រោយ​ពីចប់​ពិធីភ្ជាប់​ពាក្យ​​​​​ជនរងគ្រោះបាន​ជិះម៉ូតូ​ទៅ​ចំណុច​ស្រែ​ណីមុន រួចបាន​ទូរស័ព្ទមក​ជនសង្ស័យ និង​បាន​​ជួប​គ្នា​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង១២ថ្ងៃត្រង់ ។​ក្រោយពី​បានជួបគ្នា ជនសង្ស័យ​និង​ជនរងគ្រោះ​​បានរួម​មេត្រី​គ្នា រហូត​ដល់​ស្រ្តីរងគ្រោះ​លេង​កំរើក​ដាច់​ខ្យល់​ស្លាប់​ ។

    ក្រោយ​ពីដឹងថាជនរង​គ្រោះស្លាប់ ជន​ស​ង្ស័យ​ភ័យ​មិនដឹង​ធ្វើយ៉ាង​ម៉េច គាត់​បាន​យកសព​ស្រ្តីរង​​គ្រោះ​​មក​ដាក់​នៅក្នុង​ខ្ទមរួច​យក​អង្កាម ក្តា​រ​ឈើ និង​ស្លឹក​ត្នោត​គ្រប​ពី​លើ​រួច​យក​ដែក​កេះ​គូស​ដុតចោល រួច​ជិះ​ម៉ូតូ​ទៅផ្ទះ​បាត់​តែម្តង​ ។

    តាមការស្រាវជ្រាវ​របស់សមត្ថកិច្ចកងរាជអាវុធ​ហត្ថខេត្តកំពង់ឆ្នាំង​ដឹកនាំ​កម្លាំង ​ដោយ​លោក​វ​រសេនីយ​ទោ ហង្ស សុជាតិ មេ​បញ្ជាកា​ររ​ង កង​រាជ​អាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង និង លោក​អនុសេ​នីយ​ត្រី ប៊ុត​ ធឿន នាយ​ការិយា​ល័យ បាន​​ឃាត់​ខ្លួនជន​សង្ស័យ​នៅ​ថ្ងៃទី២៧ ខែមិថុនា តែ​ម្តង។​

    នៅ​ចំពោះ​មុខ​កងរាជ​អាវុហត្ថ​ខេត្ត​កំពង់​ឆ្នាំង ជន​សង្ស័យ​បានសា​រភាព​​ខ្លួនពិតជា​បាន​ធ្វើ​សកម្មភាព​​ទាំងនេះ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​​បាន​ កងរាជ​អាវុធហត្ថខេត្ត​កំព​ង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បីចាត់​ការបន្ត​ទៅ​តាម​នីតិ​វិធី​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង