អតីតកីឡាកររបស់ក្លឹបបាល់ទាត់ពន្លៃថោនដែលមានមូលដ្ឋានក្នុងស្រុកបរិបូណ៍ កីឡាករ វ៉ាំង ដាវីន ត្រូវបានក្លិបបាល់ទាត់បឹងកេត សម្រេចជ្រើសរើសឲ្យចូលរួមក្នុងក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ (U18) ក្រោយធ្វើតេស្តសមត្ថភាពរយៈពេលបីថ្ងៃ។ នេះបើតាមប្រភពព័ត៌មានពីក្លឹបបាល់ទាត់ពន្លៃថោន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ។

នៅលើទីលាន កីឡាករ វ៉ាំង ដាវីន លេងក្នុងតំណែងបម្រើប្រយុទ្ធ ដែលមានសមត្ថភាពប្រើជើងឆ្វេង និងជើងស្តាំយ៉ាងស្ទាត់ជំនាញ។ ដាវីន មានស្រុកកំណើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ថា កីឡាករ វ៉ាំង ដាវីន ជាអតីតសមាជិកក្រុមបាល់ទាត់ពន្លៃថោន ដែលជាក្រុមខ្លាំងមួយមានឈ្មោះបោះសំលេងក្នុងខេត្ត ហើយកាលពីពេលថ្មីៗនេះ កីឡាករ វ៉ាំង ដាវីន ក៏បានជួយអោយស្រុកបរិបូណ៍ ឈ្នះជើងឯកសិស្សវិទ្យាល័យទូទាំងខេត្តកំពង់ឆ្នាំងផងដែរ៕











