នឿន នាគស៊ីណាត្រា ថាមានមោទនភាពនិងក្តីរំភើប ក្រោយបង្ហាញសមត្ថភាព និងអត្តសញ្ញាណជាតិ លើឆាកតន្ត្រីអន្តរជាតិ នៅប្រទេសចិន

  • តារាចម្រៀងប្រុស នឿន នាគស៊ីណាត្រា ទទួលបានកិត្តិយសធំមួយក្នុងអាជីពសិល្បៈរបស់លោកក្រោយពីតារារូបនេះ ទទួលបានការអញ្ជើញពី ស្ថានីយទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិដ៏សម្បើមមួយ។ តារារូបនេះបញ្ចេញសមត្ថភាពច្រៀង បទចម្រៀង Original Song របស់ខ្លួនលើឆាកតន្ត្រីអម ដោយការបង្ហាញឈុតសម្លៀក បំពាក់បុរាណខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរក្នុង ព្រឹត្តិការណ៍នេះផងដែរ។


    តារាចម្រៀងរូបនេះ បានលើកឡើងថា លោកពិតជាមោទនភាព និងរំភើបរកអ្វីប្រៀបផ្ទឹមមិនបានក្រោយពីទទួលបានការអញ្ជើញ និងឱកាស ក្លាយជាតារាចម្រៀង តំណាងប្រទេសកម្ពុជាចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំសាកល២០១៩ ចូល ២០២០ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន និងមានការចូលរួមបង្ហាញបទចម្រៀងតំណាងជាតិពីសំណាក់តារាចម្រៀងមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

    តារារូបនេះលើកឡើងដែរថា ជាកម្មវិធីដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើផ្នែកសិល្បៈវប្បធម៌ ។ លោកថា លោកបានយកបទចម្រៀងជាច្រើនបទរួមទាំងការហ្វឹកហាត់ច្រៀងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងបរទេសផងដែរ។

    លោកថា ក្រៅពីសម្រិតសម្រាំងបទចម្រៀងថ្មីOriginal Song នេះដែរលោកក៏បាន យកនូវសម្លៀកបំពាក់ជាច្រើនទម្រង់ ពិសេស ឈុតបែប ប្រពៃណីខ្មែរ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ បង្ហាញនៅលើឆាកតន្ត្រីដ៏ធំមួយនេះ។ លោកបញ្ជាក់ដែរថា កម្មវិធីប្រគំតន្ត្រីគឺមាន តែមួយ ថ្ងៃប៉ុណ្ណគឺនៅឱកាសឆ្លងឆ្នាំតែម្តង ប៉ុន្តែមុនពេលសម្តែងដោយមានការផ្សាយបន្តផ្ទាល់យ៉ាងពិសេសនេះ លោក និងសិល្បករមកពីប្រទេសនានា ទាំងអស់នឹងជួបជុំគ្នាដើម្បីធ្វើការហាត់សមបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងរួមគ្នាដើម្បីឲ្យប្រាកដថានឹងមិនមាន អ្វីខុសឆ្គងនៅថ្ងៃពិធីជា ផ្លូវការ។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង