ជារឿយៗ កញ្ញា វណ្ណា វត្តី តារាចម្រៀងនិងសម្តែង រមែងបង្ហាញបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបង្ហាញគន្លឹះប្លែកៗនៅលើវិថីសិល្បៈ។ យ៉ាងណាក៏ដោយថ្មីៗនេះ វត្តី បានចេញនូវចម្រៀងថ្មីមួយទៀតហើយ ជាបទបែបមនោសញ្ចេតនា។ចម្រៀងថ្មីនេះជាបទ និយាយពីក្រុមគ្រួសារនាង។ អាថ៌កំបាំងនេះ បានទម្លាយនៅក្នុងអត្ថន័យបទដែលសម្រាំង។
កញ្ញា វណ្ណា វត្តី បានអោយដឹងថា នាងមានស្រុកកំណើត ចេញពីខេត្តបាត់ដំបង ជាទីតាំងស្រឡាញ់បំផុត សម្រាប់នាងនិងក្រុមគ្រួសារ។ យ៉ាងណា ព្រោះតែកម្រិតជីវភាពរស់នៅ ទើបត្រូវបង្ខំចិត្តចាកចេញពី ដីកំណើត មកស់នៅរកសុីតស៊ូ នៅទីក្រុងភ្នំពេញ។ ដោយសារអារម្មណ៏ដល់នឹកដីចាស់ទើបខំសរសេរ ប៉ារ៉ូលថ្មី តាំងពីអាយុ៩ឆ្នាំ។ ទើបយកលំនាំបទលោកសុិន សុីសាមុត មកច្រៀង ដោយសារស្រឡាញ់ ។ ប្រសិនបើខុសឆ្គងម្តេចម្តា សូមអធ្យាស្រ័យ ទុកជាមុនផង។