សិរីមង្គល​ណាស់ សុគន្ធ​កញ្ញា សម្រាល​បាន​បុត្រ​ម្នាក់ ខណៈ​​៣​គូ​ទៀត នឹង​រៀប​ការ​ផ្អើល​ចុង​ខែ​នេះ

  • ខែ​វិច្ឆិកា​នេះ អាច​និយាយ​បាន​ថា​ជា​ខែ​នៃ​សិរីមង្គល​របស់​សិល្បករ​ខ្មែរ​ដោយ​មាន​ទាំង​អ្នក​ទើប​សម្រាល​កូន​ដំបូង និង​មាន​ទាំង​អ្នក​ដែល​បាន​ដើរ​ចែក​ធៀប​ការ​រួច​រាល់ ត្រៀម​ចូល​រោង​ជ័យ​ក្លាយ​ជា​គូស្វាមី​ភរិយា​តាម​ប្រពៃណីនា​ចុង​ខែ​វិច្ឆិកា​នេះ។

    ឱក សុគន្ធ​កញ្ញា បាន​ក្លាយ​ជា​ម្ដាយ​ឪពុក​របស់​គេ​ជា​ផ្លូវ​ការ ក្រោយ​ពី​នាង​បាន​រៀប​ការ​យ៉ាង​អធិកអធម​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ផលិតកម្ម​ហង្សមាស​របស់​នាង​កាល​ពី​ខែ​ឧសភា។ មក​ទល់​នឹង​ពេល​នេះ កញ្ញា សម្រាល​បាន​បុត្រ​ម្នាក់​ហើយ​កាល​ពី​ថ្ងៃ​ទី ១១ ខែ ១១ ២០១៩ ដោយ​មាន​ការ​ចូល​រួម​អបអរ និង​ជូនពរ​ពី​មិត្ត​ភ័ក្ដិ​សាច់​ញាតិ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង។ កូន​ដំបូង​របស់​តារា​ស្រី​ហង្សមាស គឺ​ជា​កូន​ប្រុស ដែល​កើត​មក​មាន​ទម្ងន់ ៣,៧៥គីឡូក្រាម។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង