តារាបីដួងប្រកាសជួយច្រៀងផ្សព្វផ្សាយផ្សារទំនើប ”កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” ដោយមិនយកថវិកា

  • តារាល្បីៗសរសើរពី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបើកគម្រោងកសិផលកសិកម្ម ដើម្បីជម្រុះពាក្យដែលថាបន្លែសម្បូរជាតិគីមីធ្វើអោយ លោកឧកញ៉ា បានបង្ហាញឱកាស បើកទីផ្សារកសិកម្មខ្មែរគ្មានជាតិគីមី។ លើសពីនេះក៏មានតារាមួយចំនួនចេញមកគាំទ្រគម្រោង នេះយ៉ាង ពេញទំហឹងផងដែរ។

    ផ្អែកតាមការបង្ហោះនៅលើហ្វេសប៊ុក លោក ខេមរៈ សិរីមន្ត  លោក ខេម និងកញ្ញា តន់ ច័ន្ទ សីហា បានលើកឡើងស្រដៀងគ្នាថា ពួកគេនឹង ជួយច្រៀងផ្សព្វផ្សាយគាំទ្រផ្សារទំនើប ” កសិផលធម្មជាតិ ឡេង ណាវ៉ា ត្រា ” ដោយមិនយកថវិកាសូម្បីតែមួយរៀលឡើយ ដើម្បីជួយជំរុញ លើកទឹកចិត្តដល់ពុកម៉ែ បងប្អូន កសិករដែលខំធ្វើការងារកសិកម្ម ហាលក្ដៅហាលភ្លៀង ឲ្យមានចំណូលបន្ថែមថែមមួយកម្រិតទៀត ។

    សូមបញ្ជាក់ថា ការចេញមុខជួយគាំទ្រពីសំណាក់តារាល្បីៗទាំង ៣ ដួង ខាងលើបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈ  បានកោតសរសើរ យ៉ាងខ្លាំងនូវទឹកចិត្តរបស់ពួកគេដែលគិតគូពីសុខភាព ពុក ម៉ែ បងប្អូន ដែលកំពុងតែទទួលទានបន្លែ ផ្លែឈើ ដែលមានជាតិគីមីនាំចូលមកពី ប្រទេសគេ ។ មិនតែប៉ុណ្ណោះនេះ ក៏ជួយដល់ការគាំទ្រនិងលើកតម្កើនផលិតផលរបស់កសិករខ្មែរផងដែរ ។

    បន្ទាប់​ពី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ​បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក ២៥០សាខា ក្នុងទី​ក្រុងភ្នំពេញ ព្រម​ទាំង​ជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម ៤០០នាក់ ពេល​សម្ភាសន៍ជាប់ទទួល បានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើ​ឲ្យ​មហាជន​គាំទ្រ គំនិត​អាជីវកម្ម​​លើឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង។ បន្ថែម​លើ​សនេះ ​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​សម្រុក​ធ្វើ​រោងចក្រ​ផលិត​ជីធម្មជាតិ​១​កន្លែង​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ខ្មែរ លើ​ការ​ដាំដុះ កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ទិញ​ជី ពី​ក្រៅ​ប្រទេស។

    រោង​ចក្រ​ផលិត​ជីធម្មជាតិ​ខាង​លើ​សម្រេច​ធ្វើ​បាន​ប្រហែល​៩៥%​ហើយ អាច​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ រោង​ចក្រ​នេះ​មាន​ទីតាំង លើ​គម្រោង​អភិវឌ្ឍន៍​​ធំ​​មួយ លើ​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​កម្លាំង​នៃ​ការ​ផលិត​ក្នុងមួយ​ឆ្នាំ​ផលិត​បាន​ប្រហែល​​៣០០០ តោន ទៅ ៣៦០០ តោន។

    ជា​មួយ​នឹង​ផែន​ការ​នេះ លោក​ឧកញ៉ា បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ចំពោះ​ការជួយ​ជ្រោមជ្រែង ​ក៏​ដូច​ជា​​កិច្ចការ​ផ្សេង​ទៀត។ លោក​ថា ក្រុម​ការងារ​បាន​ប្រើ​ពេល​សិក្សា​ប្រហែល​១ឆ្នាំ ជា​មួយ​ក្រសួង​ទម្រាំ​សម្រេច​បាន​លទ្ធផល​នេះ។

    សកម្មភាព​អាជីវកម្ម​នេះ​​ត្រូវ​បាន​មហាជន​ជា​ច្រើន​កោតសរសើរ ហើយ​​បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ព្រោះ​ជា​ការ​គិត​គូរ​ដល់សុខទុក្ខ​ដល់​កសិករ​ខ្មែរ​ធំ​មួយ​ក្នុង​ការ​ស្វែង​រក​ទីផ្សារ កសិផល​របស់​ពួក​គាត់។

    សម្រាប់​ការ​លក់​ជីធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​វិញ លោក​ឧកញ៉ា បាន​ប្រាប់​ថា លក់​ក្នុង​តម្លៃ​ធូរថ្លៃ​បំផុត ហើយ​កសិករ​មិន​ចាំ​បាច់​ប្រើ​ប្រាក់​មក​​ទិញ​​​ឡើយ គឺ​ចាំ​ដោះដូរ ជា​មួយ​​បន្លែ​ផ្លែ​ឈើ​ដែល​​ពួក​គាត់​ដាំ​នោះ ដោយ​ក្រុមហ៊ុន​នឹង​ចុះ​ទៅ​ទិញ​ដល់​ចម្ការ ដើម្បី​មក​លក់​នៅ​តាម​ផ្សារ ជាង​២៥០ សាខា ដែល​គ្រោង​ដំណើរ​ការ​នោះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង