តារា​ហ្វេស​ប៊ុក​ Love Riya ​កាន់​តែ​ជា​រឹង​មាំ​ ក្រោយ​បែក​ស្នេហា​

  • ខុសពីនារីភាគច្រើន ដែលក្រោយលែងប្ដីរមែងខូចចិត្ត និងក្លាយជានារីទន់ជ្រាយសម្រាប់តារាហ្វេសប៊ុក អ្នកនាង Love Riya បែរជាកាន់តែលូយឆាយ កាលីប និង ធ្វើខ្លួនស្អាតៗ ស្ទីលប្លែកៗ បង្ហាញពីភាពរឹងមាំ និង ទាក់ទាញខ្លាំង។ អ្នកនាង​ត្រូវគេ​ឃើញ​មាន​មុខភ្ជាប់ជាមួយអ្នកសិល្បៈយ៉ាងសកម្មក្រោយពេលលែងប្ដី ដោយឧស្សាហ៍ឡើងកម្មវិធីទូរទស្សន៍យ៉ាង​កាលីប​ដូចអ្នក​សិល្បៈ​​អាជីពផង ចាប់តាំងពីអ្នកនាង និងស្វាមីរូបសង្ហារបាក់បែកគ្នាជាសាធារណៈ។អ្នកនាង Love Riya បញ្ជាក់ក្នុងឱកាសដឹកនាំបវរកញ្ញា Miss Planet Russia មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៨ កុម្ភៈថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាស់ញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅ​ក្នុងពេល​នេះ​អ្នក​នាង​មាន​កម្លាំង​​ចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញអោយឡើងឆាកជាហូរហែរ ដែល​ធ្វើ​អោយ​អ្នកនាងសប្បាយចិត្ត។

    អ្នកនាងថាខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្បៈ ប៉ុន្តែអ្នក​នាង​នៅ​មិន​ទាន់​ចាត់​ទុកថា​ខ្លួន​គឺជា​អ្នក​សិល្បៈ​នៅ​ឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្បៈជាដុំកំភួន។ អ្នកនាង កាន់តែសប្បាយចិត្ត បន្ទាប់​​ពីត្រូវបានគណកម្មការ Miss Planet International 2020 ជ្រើសជាសមាជិកគណៈកម្មការមួយរូបសម្រាប់​ការប្រកួត​នៅ​ខែ៥​ ខាងមុខ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា ខ្លួនស្រលាញ់សិល្បៈ និង​ស្វាគមន៍​រាល់​កម្មវិធី​នានា​ដែល​ចង់​អោយ​អ្នក​នាង​បង្ហាញសមត្ថភាព។គួរបញ្ជាក់ថា អ្នកនាង Love Riya នៅតែកត់សម្គាល់ថាហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈ និង​សប្បុរស​ធម៌​ បើទោះជាមុននេះអ្នកនាងខូចចិត្ត។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងម៊ាំ និង ស្រស់​ស្អាត​ផូរផង់​មិន​ខុស​ពីក្នុង​ពី​ហ្វេស​ប៊ុក៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង