កាលពីយប់ថ្ងៃទី២៧ មករា ឆ្នាំ២០២០ កន្លងទៅ ផលិតកម្មកថាជ័យ បានប្រារព្ធពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ខ្លួន ក្រោមការចូលរួមរបស់សិល្បករ អ្នកពាក់ព័ន្ធភាពយន្តមួយចំនួនផងដែរ។ វណ្ណកម្មថ្មីនេះមានឈ្មោះថា «ដើម្បីកូន» ជារឿងអប់រំ និយាយពីជីវិតអ្នករត់សុីក្លូ តស៊ូយ៉ាងលំបាកទ្រទ្រង់ជីវភាពគ្រួសារ។
ស្នាដៃរបស់ផលិតករឆ្នើម លោកហ៊ុយ យ៉ាឡេង នេះបានសម្រិតសម្រាំងរសជាតិថ្មី ដោយប្តូរពីរឿងខ្មោចរន្ឋត់ មកជារឿងបែបមនោសញ្ចេតនា អប់រំ រលីងរលោងទឹកភ្នែក ក្រោមការបញ្ចូលអារម្មណ៏របស់តួអង្គ។ រឿង«ដើម្បីកូន» នឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី៣០ មករា ឆ្នាំ២០២០ គ្រប់រោងភាពយន្តទំនើបៗ។
លោក ហ៊ុយ យ៉ាឡេង ថ្លែងថារឿង«ដើម្បីកូន» ជាការនាំអោយ ផលិតករទាំងអស់ ងាកមកផលិតរឿងបែបមនោសញ្ចេតនា វិញដើម្បីអប់រំយុវជនទាំងអស់យល់ដឹងលើអ្វីមួយ។ លោកជាផលិតកម្មនាំដំណើរ មុនគេហើយក៏បុកពោះច្រើនជាងគេរហូតសម្រាន្តមិនលក់រាល់ អោយតែគិតដល់រឿងបញ្ចាំង។ លោកថា មូលហេតុ ធ្លាប់ផលិតរឿងលងរន្ឋត់ខ្លាច បងប្អូនគាត់ទទួលស្គាល់។ អុីចឹងហើយទើបចេះ តែគិតតែម្តង ដោយសារតែយើងផលិតតែរឿងមុនៗទម្រង់ប្រហែលគ្នា។ ស្នាដៃខាងលើលក់សំបុត្របានក៏ ជួយទ្រទ្រង់មន្ទីរពេទ្យគន្ឋបុប្ឋា ផងដែរព្រោះលោកចង់ធ្វើអ្វីតបសង្គមយើងខ្លះ។
កញ្ញា មាន សូនីតា បញ្ជាក់ថា កន្លងមកនាងមិនទទួលការសម្តែងច្រើនទេពិសេសភាពយន្ត ប៉ុន្តែ រឿង”ដើម្បីកូន” ជាភាពយន្តដែលអាចទាញអារម្មណ៍កញ្ញា ឲ្យសម្រេចចិត្តចូលរួមសម្តែង។ នាងថាជាភាពយន្តមានអត្ថន័យអប់រំស៊ីជម្រៅ និងមានគម្រោងចូលរួមការងារសង្គមមួយចំនួនទើបនឹងសម្រេចចិត្តសម្តែងក្នុងភាពយន្តនេះ។ នាងរំពឹងថាទស្សនិកជនច្រើននឹងចូលរួមទស្សនាភាពយន្តរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅមួយនេះ។
ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង”ដើម្បីកូន” របស់ផលិត កម្ម កថាជ័យគ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។ ផលិតករភាពយន្តនេះគ្រោងនឹងកាត់ប្រាក់ចំណេញពីការចាក់បញ្ចាំងភាពយន្តនេះចំនួន១០ភាគរយដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រៅតែពីការចាក់បញ្ចាំងផលិតករភាពយន្តនេះធ្លាប់បានប្រកាសដាក់លក់ស៊ីក្លូវ័យ៨០ឆ្នាំមួយក្នុងតម្លៃ១លានដុល្លារដុល្លារអាមេរិកដើម្បីយកថវិកាទាំងអស់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា៕