យ៉ុង ​ចាន់​កណ្ណិកា​ ក្រោយ​ដក​ថយ​សិល្បៈ​បន្តរីក​ចម្រើន​អាជីព​ផ្នែក​សា​ឡន​

ជាច្រើនខែមកហើយ ដែលតារាចម្រៀងតូចច្រឡឹងសំឡេងពិរោះ យ៉ុង ចាន់កណ្ណិកា បានសម្រេចចិត្តដកឆ្ងាយ បន្តិច​ម្តងៗ​ពី​អាជីព​ធ្លាប់តស៊ូក្នុងសិល្បៈ។ អ្នកនាងមានហេតុផល ដោយសារមមាញឹក មុខរបរខាងផលិតផលសម្រស់រីកឡើង ហើយ​ត្រូវ​ខិតខំជ្រោងថែ មិនអាចរកចន្លោះសម្រាប់សិល្បៈបាន។


អ្នកនាងកណ្ណិកា ពេលនេះមានកូនស្រីម្នាក់ជាចំណងដៃក្រោយសម្រេចចិត្តចូលរោងការ ជាមួយមន្ត្រីប៉ូលីសម្នាក់។ ចាប់​តាំង​ពី​​ចាប់ដៃគ្នារួមជីវិត មកឃើញថាមុខរបរថ្មីៗកាក់កប ហុងស៊ុយល្អរហូតធ្វើអោយ អ្នកនាងយ៉ុង ចាន់កណ្ណិកាដកដៃមិនរួច មុខ​របរ​លក់ឡេតាមអនឡាញ។ បើក្រឡេកនៅលើបណ្តាញសង្គមហ្វេសបុក របស់អ្នកនាងកណ្ណិកា វិញក្នុងមួយថ្ងៃ អ្នកនាងLive video​ បង្ហាញផលិតផល២ទៅ៣លើក យប់ថ្ងៃ។ ទាំងនេះជាការព្យាយាមចាប់ឱកាស ដែលកំពុងតែរត់រក បើទោះ​ពេលខ្លះ​ហត់​នឿយ​ នៅតែលះបង់។ អ្នកនាងអាចបង្ហាញលក់ផលិតផល ដាច់ច្រើនដល់អតិថិជនដែលអាចនិយាយបានថា ផលិតផល​របស់​យ៉ុង ចាន់កណ្ណិកា ពិតជាមានគុណភាព។ អ្នកគាំទ្រច្រើនអោយតម្លៃ ធ្វើអោយអ្នកនាងក៏មានឈ្មោះល្បីខាងលក់ផលិតផល តាមអនឡាញម្នាក់មិនចាញ់ថៅកែអនឡាញផ្សេងៗទៀតឡើយ។

ជាក់ស្តែងអ្នកនាងយ៉ុង ចាន់កណ្ណិកា ស្រាប់បង្ហោះរូបភាពប្លង់ហាងត្រៀម ដំណើរការថ្មីៗខាង ដែលមើលខ្ទង់ចំណាយក៏ច្រើន ។រូបភាពទាំងនេះ អាចនិយាយបានថាអ្នកនាងជាអ្នកជំនួញជោគជ័យម្នាក់ ក្រោមការគិតនូវភាពឆ្លាតវៃ។ អ្នកនាង​បាន​បង្ហោះ​សារថា​«ជិតរួចរាល់ហើយយើងខ្ញុំត្រៀមរួចរាល់ គ្រប់ សេវាកម្មដែរផ្តោតតាមបែបស្តង់ដា និងផាសុខភាព តំលៃ​ថោក​សមរម្យ​កន្លែង​ចកឡានធំទូលាយចំណេញពេលវេលាព្រោះយើងខ្ញុំមានគ្រប់សេវាកម្មដូចជា ថែទាំរថយន្ត សាឡន បុរសនារី តរោម​ភ្នែក ថែរក្សាក្រចក រចនាក្រចកជាពិសេសមានកាហ្វេ បាយគុយទាវ រស់ជាតិឆ្ងាញ់ពិសារអនាម័យ ……»៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង