បញ្ញា សិទ្ធ នៅតែជាជម្រើសរបស់អ្នកដឹកនាំរឿងល្បី ពាន់ ភួងបុប្ឋា

  • ដ្បិតតែលោក បញ្ញា សិទ្ធបោៈជំហ៊ានច្រើនឆ្នាំនៅលើវិថីសិល្បៈ តែតារាប្រុសកូនកាត់ឡាវ រូបនេះនៅតែបង្ហាញការងារថ្មីៗលើវិថីចាស់។ លោក​ទើប​តែត្រូវបានអ្នកនិពន្ឋ ល្បីល្បាញ ពាន់ ភួងបុប្ឋា ជ្រើសជាតួអង្គសំខាន់ម្នាក់ ក្នុងវណ្ណកម្មថ្មីរបស់លោកស្រី។ នេះចាត់ទុកថា បញ្ញា សិទ្ឋិ មាន​ទេព​កោសល្យ មិនអន់ទេ ព្រោះនេះមិនមែនជាលើកទី១ដែល ហក់អុកឡុកជាមួយមេចាស់នេះឡើយ។

    បញ្ញា សិទ្ធ បានចូលរួមថតភាពយន្ត ទាំងដុំ និងរឿងភាគអោយ អ្នកស្រីពាន់ ភួងបុប្ឋា តាំងពីនៅវ័យក្មេងមក ម្ល៉េះតាំងពី លោកចូលសិល្បៈ។ មានស្នាដៃច្រើនដែលបញ្ញា សិទ្ឋិ សាងនៅលើភាពយន្ត ដែល លោកស្រីពាន់ ភួងបុប្ឋា កសាងបាន។ ក្នុងនោះរឿងល្បីៗ ដែលគេចាំ ដូចជារឿង «មមាចប្រឡែងភ្លើង» រឿង«ទឹកចិត្តឪពុក» និងរឿង«ទឹកចិត្តម្តាយសម័យថ្មី» ព្រមទាំងរឿងភាគមួយ ចំនួនទៀត រួមសម្តែងជាមួយលោកស្រី អម្ពរ ទេវីទៀតផង។

    បញ្ញា សិទ្ធ ដែលទើបកុងត្រាថតរឿងភាគថ្មី មានចំណងជើងថា«រសជាតិអ្នកមាន» ជូនលោកស្រី ពាន់ ភួងបុប្ឋា ថ្លែងថា សម្រាប់​លោក​គ្រប់​ពេល​​ដែលដឹងថា អ្នកមីងបុប្ឋា ទាក់ទងថតសម្តែង គឺស្ថិតក្នុងអារម្មណ៏មួយប្រុងប្រយ័ត្នខ្ពស់ ។ មូលហេតុគ្រប់រឿងដែល លោកស្រីផលិត គឺ​ស្តែង​ចេញពីគុណភាពជាសំខាន់ ចម្រាញ់សុទ្ឋតែតួមានស្នាដៃចេះយល់ តិចនិចសម្តែង។ ម្ល៉ោះហើយ ទោះបីជាលោក ធ្លាប់មានប្រវត្តិធ្វើការ ជាមួយ​អ្នកមីង​ច្រើនរឿងតែ ចិត្តនៅតែផ្ចង់អោយល្អ ដោយសារគ្រប់សាច់រឿង ការសម្តែងរបស់ តួអង្គត្រូវមានសភាពខុសៗគ្នា ទាំងអស់ដែលត្រូវការ​នឹក​រកគន្លឹះថ្មីជានិច្ច។ យ៉ាងណាមិញ លោកនៅតែចាត់ទុកថាសំណាងដែរ បានអ្នកល្បីខាងខ្សែភាពយន្តដឹកនាំ ដុះខាត់អោយ​យល់​ដឹងពីការ​លេង​កុន ព្រោះមុនចូលសិល្បៈ គិតថាសិល្បៈសប្បាយ ងាយធ្វើ តែធាតុពិតមិនមែននោះទេ ប្រសិនបើមិនតស៊ូព្យាយាម។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង