យោងទៅតាមគណនីហ្វសប៊ុករបស់ចៅខ្មែរផ្សារ CK Magic Brand បានបង្ហោះថា ចៅខ្មែរ និង ស្វាមី ដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា នឹងបរិច្ចាគជួយលោក Ben Davis ចំនួន៥០០ដុល្លារ ដោយគេឃើញលោលបង្ហោះជួយទាំងយប់ និងខ្វែងដៃខ្វែងផ្ញើលុយជំនួយទាំងយប់តែម្ដង។ បន្ថែមពីលើការបិរច្ចាគជំនួយដែលមានចំនួនច្រើនដោយផ្ទាល់លោក ក៏បានប្រើផេកដ៏មានប្រជាប្រិយភាពរបស់ខ្លួនផលិតជាវីដេអូ អំពាវនាវអោយមានការយកចិត្តទុកដាក់ចំពោះអ្នកអភិរក្សព្រៃឈើនៅកម្ពុជារូបនេះ បន្ថែមទៀតផងដែរ។ ដូច្នេះហើយទើបមានការសរសើរមិនតិចចំពោះទឹកចិត្តកូនខ្មែររូបនេះ។
ចៅខ្មែរ ប្រកាសថា “តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បងTan Kimsour ខ្ញុំនឹងបរិច្ចាគទឹកប្រាក់៥០០$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណេីតមករស់នៅកម្ពុជាដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទ សង្ឃឹមថា មហាគ្រួសារខ្មែរ និង គាំទ្រហេីយស៊ែវីដេអូនេះបន្តដេីម្បីអោយសប្បុរសជនផ្សេងទៀតបានចូលរួមបន្តរផង…………..។
គួរបញ្ជាក់ដែលថា Ben Davis គឺជាជនជាតិអាមេរិក ដែលមានឆន្ទៈស្រលាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំមកហើយ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ។