តារាចម្រៀងនិងសម្តែងបញ្ញា សិទ្ឋិ កំពុងតែក្តាប់បាននូវឱកាសសម្តែងរឿងភាគនាស្ថានីយ៏ទូរទស្សន៍មួយមានតំណែង ជាតួអង្គសំខាន់ៗ ដែលរុញអោយលោកទទួលបានភាពលេចធ្លោ ជាបន្តទៀត។ នេះជាចំណែកមួយទៀត សម្រាប់ឆ្នាំ២០២០ និងធ្វើអោយតារារូបនេះ កាន់តែហក់ឡើងនិងមានកេរ្តី៍ឈ្មោះ។
វិស័យថតភាបយន្តវិញ ត្រូវបានលោកបញ្ញា សិទ្ឋិ មានការថតសម្តែងបានជាច្រើនរឿង អស់ពេលយូរមកហើយ តាំងពីលោកនៅវ័យក្មេង។ ជំនាញសម្តែងបញ្ញា សិទ្ឋិ ចេះចាំយ៉ាងស្ទាត់លើការបង្ហាញនូវទឹកមុខលេងសម្តែង តាមការបង្គាប់របស់លោកដឹកនាំ បញ្ជាធ្វើអោយក្រុមការងារមិនលំបាកប៉ុន្មានឡើយក្នុងការពន្យល់ណែនាំ។ អុីចឹងហើយទើបជម្រុញអោយទីផ្សារការងារ របស់កម្លោះសាច់សរូបនេះនៅតែជម្រុញបានភាពទៅមុខ ផលិតករនានាមើលមិនរំលងឡើយ។
បញ្ញា សិទ្ឋិ បានអោយដឹងថា លោកទើបតែគ្រងបានតំណែងតួសំខាន់មួយរឿងទៀត ជាប្រភេទរឿងភាគ របស់ស្ថានីយ៏ទូរទស្សន៏មួយ ។ ជាទូទៅការសម្តែងលោក មិនដែលចោលនោះទេអោយតែមានពេលវេលា គ្រប់គ្រាន់គឺសម្រេចចិត្តចូលថតសម្តែងតាមការស្នើសុំផងដែរ។ ភាពយន្តបើទោះជាមានការលំបាកជាងអាជីព ចម្រៀងក៏ពិតមែនតែលោកនូវតែ បំពេញចំពោះចំណូលចិត្តនេះ តាមនិស្ស័យដែលអាចទៅបាន។ មូលហេតុលនេះហើយ ទើបឆ្នាំ២០២០នេះ ផែនការថតសម្តែង ចង់ចូលរួមសម្តែងអោយបានទៅតាមលទ្ឋភាព។ លោកចង់ចាប់ឱកាស អោយបានច្រើនដើម្បីទីផ្សារការងារកាន់តែសម្បូរបែប ។