ខេង សម្ជស្ស ចេញបទថ្មីតាមផលិតកម្ម បន្ទាប់ពីមានចិត្តប៉ងយូរឆ្នាំមកហើយ

តារាចម្រៀងខេង សម្ជស្ស ដែលបានតស៊ូ ក្នុងអាជីពចម្រៀង បានបង្ហាញបទថ្មីរបស់ខ្លួននៅក្នុងផលិតកម្ម Khmer Art Production ចំនួន២បទផ្លូវការ។ នេះជាអ្វីដែល ខេង សម្ជស្ស ចង់បានយូរឆ្នាំមកហើយ ដើម្បីបានបទចម្រៀង សម្តែងច្រៀង តាមឆាកតន្ត្រីនានា។

ខេង សម្ជស្ស ត្រូវបានគេ ចាប់ផ្តើមស្គាល់ក្រោយពេល នាងបានតស៊ូ ដើរច្រៀងនៅតាម កម្មវិធីមួយចំនួន។ នាងស្រឡាញ់ អាជីពនេះ បើទោះជាមានការពិបាកប្រជែងទីផ្សារ តែនាងនៅតែពុះពារឈ្មុលទៅមុខ។ បទចម្រៀងអឹមវី ២បទ ដែលមាន​ចំណងជើងថា «សារ៉ាវ៉ាន់ផ្សងស្នេហ៏» និងបទ«ក្រមុំហ្វេសបុក» បានបង្ហោះនៅលើយូធូប ។ បទទាំង២នេះ មានការចាប់​អារម្មណ៏​ច្រើនពីទស្សនិកជន ។ ពិសេសបទ«ក្រមុំFacebook» ឃើញថាគេស្គាល់ច្រើន ជាបទញាក់ ហើយពេលនេះបានឃើញ​ម្ចាស់សំឡេង និងការសម្តែងពិតៗរបស់ជើងថ្មីរូបនេះ។ មហាជនបានសម្តែងការរីករាយ ដែលផលិតកម្Khmer Art Production ចេញបទចម្រៀងទាន់បរិយាកាសរីករាយឆ្នាំថ្មី។

ចង់ដឹងថាបទក្រមុំហ្វេសបុក មានភាពទាក់ទាញបែបណា តោះទស្សនាដូចតទៅ៖

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង