កំពង់ឆ្នាំង ៖ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងព្រះធម្មវនវាសី ចន្ទមុនី ព្រះបាឡាត់គណខេត្ត និងជាព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម( វត្តតាសុត ) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ បាននិមន្ត និងអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA មកពីក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកកំពង់លែង ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន២៥ នាក់ ។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ មានបេក្ខជនប្រឡងជាប់ ចំនួន ៣ ៩៣៦នាក់ ក្នុងនោះនិទ្ទេស A ចំនួន៣១ នាក់ និទ្ទេស B ចំនួន ២៣៦នាក់ និទ្ទេសC ចំនួន ៦៧២ នាក់ និទ្ទេស D ចំនួន ១ ៣៦៩ នាក់ និងនិទ្ទេស E ចំនួន ១ ៦៣០ នាក់ ។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរដល់សិស្សនិទ្ទេស Aទាំងអស់ ដែលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការសិក្សារហូតទទួលបានលទ្ធផលល្អ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ បានជម្រុញឱ្យក្មួយៗ ក្នុងអំឡុងពេលទៅបន្តការសិក្សាត្រូវផ្តើមរៀនពីការគ្រប់គ្រងខ្លួនឯង លៃពេលវេលា ភារកិច្ច ឱ្យបានល្អសម្រាប់ការរស់នៅ ដើម្បីឱ្យការសិក្សា និងការងារទទួលបាននូវភាពជោគជ័យ នាពេលអនាគត ៕អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

























