ស្រ្តីវិជ្ជមាន​កូវីដ១៩ម្នាក់ នាំមិត្ត​ភក្តិ​​​មក​លេងស្រះ​​ចិញ្ចឹម​ត្រីនៅខេត្តកំពង់​ឆ្នាំង ត្រូវបញ្ជូនទៅព្យាបាលនៅ​ភ្នំពេញវិញ​ទាំង​​យប់

  • កំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អោយដឹងថា កាលពី​​យប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០​២១នេះ ​​ក្រុមគ្រូពេទ្យបានបញ្ជូន​​​ស្ត្រីវិជ្ជមាន​កូវីដ១៩​ម្នាក់​ ពីស្រុកកំពង់​​ត្រឡាច​មក​ព្យាបាលនៅភ្នំពេញទាំង​​យប់ បន្ទាប់ពីស្ត្រីមា្នក់​នេះ​​បាន​នាំមិត្តភក្តិមក​លេងស្រះចិញ្ចឹម​ត្រី​មួយ​​​​កន្លែង​​នៅក្នុងស្រុកកំពង់ត្រឡាច ។

    ស្ត្រីវិជ្ជមាន​កូវីដ១៩ម្នាក់នោះ មានឈ្មោះ ហីន ចាញ់សុធា អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយប៉ាក សង្កាត់​​ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ បាននាំមិត្តភក្តិមកលេងស្រះចិញ្ចឹមត្រីរបស់បង​ស្រីនៅ​​ក្នុងភូមិ​កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ក្រោយពីដឹងព័ត៌មានភ្លាម ឯកឧត្តអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយ​​ឡាន​​ពេទ្យ​​ដឹក​យក​ស្រ្តីវិ​​ជ្ជមាន​កូវីដ​​១៩​នោះ យកទៅព្យាបាលនៅសណ្ឋាអាំងទែកុងទីណង់តាល់ទាំ​​ង​​យប់ ចំណែកបុរសជាមិត្តភក្តិរបស់ស្ត្រីនោះ បានដាក់អោយ​ធ្វើចត្តា​​ឡីស័ក​​នៅ​​កន្លែងចិញ្ចឹម​​ត្រីនោះ និងមានការយាមកាមយ៉ាងតឹងរឹងពីសមត្ថកិច្ចផងដែរ។

    មន្ត្រីជំនាញ អះអាងថា នៅក្នុងស្រុកកំពង់ត្រឡាចវិញ មិនមានអ្នកណាពាក់ព័ន្ធនឹងបុគ្គលទាំង២នាក់​ខាងលើនេះទេ ដោយសារពួកគេមក​​ពីភ្នំពេញ​ជិះឡានផ្ទាល់ខ្លួន។ បើទោះបីយ៉ាងណា អាជ្ញាធរក៏​​បន្តស្រាវ​ជ្រាវក្រែងមានអ្នកពាក់ព័ន្ធនឹងបុគ្គល​ទាំងពីររូបនេះ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង