មនុស្ស​ម្នាក់​ស្លាប់​និង​៥នាក់​ទៀ​ត​រង​របួស​ធ្ងន់​និង​ស្រាល​ ដោយ​សារ​កាណូត​ជាប់​ខ្សែ​ហ្គា​ជ្រុល​ទៅ​បុក​ច្រាំង​​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង និង ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់បាឡាស្មាច់១គ្រឿងបានបើកទៅបុកច្រាំង ដោយ សារជាប់ខ្សែហ្គា ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២០  ខែកុម្ភ:  ឆ្នាំ២០២១  នៅចំណុចក្បាលកោះត្រែងព្រែកកាត់ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍នេះឈ្មោះផុន ម៉េងហៀង ភេទប្រុ ស អាយុ២៧ឆ្នាំ រស់នៅឃុំប្រឡាយមាស ស្រុកកំពង់លែង ស្លាប់នៅនឹងកន្លែងកើតហេតុ និង ៥នាក់ផ្សេងទៀតបានរងរបួសបាក់ដៃ បាក់ជើងនិងខ្លះរងរបួសស្រាល 

    សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានបាឡាស្មាច់១គ្រឿងជិះគ្នា៦នាក់  នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជាប់ខ្សែហ្គា បណ្តាលឲ្យបាឡាស្មាច់បន្ថែមល្បឿនកាន់តែលឿន ជ្រុលទៅបុកច្រាំង បណ្តាលឲ្យអ្នកនៅលើបាឡាស្មាច់ខ្ទាតចេញប៉ើងបកនឹងច្រាំង បាក់បាឡាស្មាច់ជា២កំណាត់ បណ្តាលឲ្យមនុស្សនៅជិះលើបាឡាស្មាច់នោះស្លាប់ និង របួសតែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង