កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២៩នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ជាអាជីវករអ្នកលក់ឱសថ ជាងធ្វើម៉ូតូ មន្ត្រីរាជការ សិស្ស ពលករមកពីថៃ កម្មកររោងចក្រនិង ប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅមន្ទីរពេទ្យបង្អែកបរិបូរណ៍ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៤៨៦នាក់ ស្រីចំនួន៣៦៦នាក់,ព្យាបាលជាសះស្បើយចំនួន៣៤៥នាក់ , ស្រីចំនួន២៦២នាក់ , ស្លាប់ចំនួន៦នាក់ស្រី៤នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៣៥នាក់ ស្រីចំនួន១០០នាក់ ៕











