កំពង់ឆ្នាំង៖កុមារាម្នាក់ត្រូវសរសរផ្ទះរលំសង្កត់ពីលើបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ខណះពេលដែលឪពុករបស់ក្មេងប្រុសរងគ្រោះធ្វើការរុញរើផ្ទះ ។
សមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ សាត វិសាល អាយុ៤ឆ្នាំ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃកើតហេតុឪពុករបស់ កុមារារងគ្រោះ បានធ្វើការរុះរើផ្ទះហើយមិនបានផ្តេកសរសរទៅនឹងដីនោះទេ ដោយយកខ្សែចង បន្ទាប់មកកុមារារងគ្រោះ បានទាញខ្សែលេងបណ្តាលឲ្យសរសរដែលមានកម្ពស់២ម៉ែត្រនោះ រលំសង្កត់បែកក្បាលបណ្តាលឲ្យស្លាប់តែម្តង ៕