មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃ១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ អង្កេត តាមដានគុណភាពទំនិញ តាមហាងលក់ទំនិញ និង ទីផ្សារនានា ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យសុវត្ថិភាពផលិតផល ម្ហូបអាហារ ដែលអាជីវករកំពុងដាក់តាំងលក់ ។

    លោកយីវ ណារិន ប្រធានសាខា ខេត្តកំពង់ឆ្នាំងបានអោយដឹងថា ក្នុងដំណើរចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទំនិញជាច្រើនមុខដូចជា អាហារកំប៉ុង អាហារកញ្ចប់ គ្រឿងសមុទ្រ និង បន្លែ ដែលកំពុងដាក់លក់នៅតាមតូបនានាក្នុងផ្សារលើខេត្តកំពង់ឆ្នាំង ។ និង រកមើលម្សៅទឹកដោះគោដែលកំពុងដាក់លក់ផងដែរ ។

    លោកប្រធានសាខាញ្ជាក់ថា ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរកមើលសុពលភាពរបស់ទំនិញដែលកំពុងដាក់លក់អោយប្រជាពលរដ្ឋប្រើប្រាស់។ជាមួយនេះ បានធ្វើតេស្តរកមើលសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ បន្លែ មីគីឡូ និង បានពិនិត្យមើលទីតាំងលក់ ជែលនិងអាល់កុលផងដែរ ។

    លោកប្រធានសាខាបន្តថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាថ្ងៃនេះបានល្អប្រសើ ទំនិញដែលកំពុងដាក់លក់គឺមានសុវត្ថិភាពល្អ ចំពោះការធ្វើតេស្តរកសារធាតុគីមីហាមឃាត់លើគ្រឿងសមុទ្រ និង បន្លែ ដែលអាជីវករដាក់លក់នៅផ្សារលើនេះ ពុំមានសារធាតុគីមីនោះទេ ។

    លោកយីវ ណារិន បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារដែលយកទៅដាក់លក់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬ បរិភោគ ។ និង បានណែនាំអោយអាជីវករ បញ្ឈប់នូវសកម្មភាព យកទំនិញដែលខូចគុណភាពលក់បន្ដទៅឱ្យប្រជាពលរដ្ឋ ព្រោះធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋព្រមទាំងប្រឈមនិងការអនុវត្តច្បាប់ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង