កំពង់ឆ្នាំង ៖ ឯកឧត្តមអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឧបត្ថមថវិកាចំនួន១លានរៀល ជូនលោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត ដែលរងរបួសដោយសាដួលម៉ូតូ ក្នុងបេសកកម្មដេញចាប់ជនសង្ស័យជាមុខសញ្ញាជូញដូរគ្រឿងញៀន ។
លោកវរសេនីយ៍ឯកហ៊ុល វាសនា បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ដួលម៉ូតូកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្នុង
ពេលដេញបង្ក្រាបមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន នៅចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកក្រគរ ខេត្តពោធិសាត់ ។
នៅក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចដែលដឹកនាំដោយលោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនចាប់បានជនសង្ស័យបានម្នាក់និងថ្នាំញៀនចំនួន៨កញ្ចប់ផងដែរ ។
លោកវរសេនីយ៍ឯកហ៊ុល វាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់រូបលោក។ សូមឯកឧត្តម ជួបនូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕