កំពង់ឆ្នាំង ៖ភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៣៥ខ្នង នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដួលរលំខូចខាតទាំងស្រុង ប៉ើងរបើកដំបូល។ករណីគ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យមនុស្ស៦នាក់រងរបួសផងដែរ ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមកប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ក្នុងនោះភូមិពាមខ្នង បណ្តាលឲ្យផ្ទះ៦ខ្នងដួលរលំខូចខាតទាំងស្រុង និង១៥ខ្នងប៉ើងរបើកដំបូល ,ភូមិថ្នល់ឈើទាលប៉ើងរបើកដំបូល១៣ខ្នង និងភូមិស្លតប៉ើងរបើកដំបូល១ខ្នង ។

នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន៣៥ខ្នងបានដួលរលំខូចខាតទាំងស្រុង ,ប៉ើងរបើកដំបូល និងមនុស្សចំនួន៦នាក់ បានរងរបួស ត្រូវបានក្រុមគ្រួសារ និងមន្ត្រីអាជ្ញាធរមូលដ្ឋានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពផ្លូវទូក និងមណ្ឌលសុខភាពកំពង់ហៅ ស្រុកកំពង់លែង ៕











