ជន​សង្ស័យ​២នាក់​ ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​ពី​បទ​រក្សាទុក​ជួញ​ ដូរ​និង​ចែក​ចាយ​​គ្រឿង​ញៀន​

កំពង់ឆ្នាំង ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន ការឃាត់ខ្លួនជនសង្ស័យធ្វើឡើង កាលពីវេលាម៉ោង២៤និង៣៥នាទីកណ្តាលអាធ្រាតុឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅឃុំមេលំស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ជនសង្ស័យដែលត្រូវឃាត់ខ្លួនម្នាក់ឈ្មោះតាល់ ឌី ភេទប្រុស អាយុ២៧ឆ្នាំនិងម្នាក់ទៀតឈ្មោះរឿន សុណៃ ភេទប្រុស យុ២៣ឆ្នាំ ពួកគេទាំង២នាក់មានទីលំនៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង