ថ្ងៃ​នេះ​ ​! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង ប្រកាស​រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូវី​​ដ​.១៩​ ចំនួន១៤​នាក់​​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាកម្មករបម្រើការងារ នៅតាមរោងចក្រនិងប្រជាពលរដ្ឋ នៅក្នុងស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុសនិងក្រុងកំពង់ឆ្នាំង ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនិង មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូននិងជួយដោះស្រាយការលំបាកនានា ក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺ កូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង