ប្រទះឃើញកូនដំរីព្រៃទើបកើតថ្មីៗមួយក្បាល នៅក្នុងដែនជម្រកភ្នំព្រេច

  • មន្ត្រីបរិ​​ស្ថាន​ក្នុងដែន​ជម្រក​ភ្នំព្រេច បា​ន​ប្រទះ​ឃើញ​កូន​ដំរី​ព្រៃ​មួយ​ក្បាល​ ដែល​ទើប​កើតថ្មីៗ​ហើយ​ទំ​នង​ជាវង្វេង​ហ្វូង ​ដាច់ទឹក​ និង​ចំណី​ ព្រម​ទាំង​មាន​សភាព​ស្គមស្គាំង។​

    ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានឲ្យដឹង​ថា មន្ត្រី​ជំនាញ​ប្រទះ​ឃើញ​កូន​ដំរី​មួយ​ក្បាល​នៅភ្នំព្រេច​ ខេត្តមណ្ឌលគិរី ​ប្រហែល​ជា​វង្វេង​ហ្វូង។

    ឯកឧត្តម ​បន្តថា ​នៅគ្រាដែល​​ម​ន្ត្រីប្រទះ​ឃើញ​កូនដំរី​នោះភ្លាម​ មន្ត្រីជំនាញ​ក៏បាន​ផ្តល់ទឹក​ និង​ជួយ​សង្គ្រោះ​ថែ​ទាំ ​និង​ផ្តល់​ចំណី​នៅ​នឹង​កន្លែង​ ដោយ​សង្ឃឹម​ថា​ហ្វូង​ដំរីមេ ​របស់​វា ​នឹង​វិល​មក​រកវិញ​កូន​ដំរី​ខាង​លើ​នេះ​វិញ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង