កំពង់ឆ្នាំង ៖ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីគ្រប់អង្គភាពត្រូវបង្កើនការយកចិត្ត
ទុកដាក់ក្នុងការបំពេញភារកិច្ចតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ
របាយការណ៍អនុវត្តការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។
ឯកឧត្តមអម សុភា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២០ កន្លងទៅខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធិផលជាច្រើនត្រូវបានកសាងឡើងជាបន្តបន្ទាប់។ ចំពោះលទ្ធផលការងារ ដែលខេត្តទទួលបាន គឺអាស្រ័យដោយមានកិច្ចសហការបានល្អ ពីគ្រប់អង្គភាពស្ថាប័ន្តនានា ក្នុងខេត្តផងដែរ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា ទន្ទឹមនឹងលទ្ធផលដែលយើងសម្រេចបាននេះ ក៏ត្រូវខិតខំបន្ថែមទៀត ដោយត្រូវចូលរួមគ្រប់សកម្មភាព ក្នុងកិច្ចការអភិវឌ្ឍន៍ ការផ្តល់សេវានិងរក្សាការពារ សុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណ:ជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕