កំពង់ឆ្នាំង ៖ខេត្តកំពង់ឆ្នាំង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន (កង់គួគ និងកង់ភ្នំ)ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ។

សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ស្វាយរៀង និងខេត្តកែប ក្រោមប្រធានបទ « កីឡាដើម្បីឯកភាពជាតិ » ។

សម្រាប់កីឡាទោចក្រយាន ដែលខេត្តកំពង់ឆ្នាំង ធ្វើជាម្ចាស់ផ្ទះ វិញ្ញាសារកង់ភ្នំបុរស និងកង់ភ្នំនារី មានចម្ងាយផ្លូវ ២៤ គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៦ វិច្ឆិកា ទីតាំងចេញដំណើរ និងមកដល់ទី នៅជើងភ្នំត្រោក ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ។វិញ្ញាសារកង់គួកបុរសជាក្រុម ចម្ងាយផ្លូវ ២៦គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៧ វិច្ឆិកា ទីតាំងចេញដំណើរ និងមកដល់ទី នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។និងវិញ្ញាសារកង់គួកបុរសឯកកត្តជន ចម្ងាយផ្លូវ ៣០ គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៦ ទីតាំងចេញដំណើរ និងមកដល់ទី នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ ៖ហឹង ចូច














