អាជ្ញាធរ​ជាតិ​​ប្រយុទ្​ធប្រឆាំង​​គ្រឿងញៀន ដុត​បំ​ផ្លាញ​​គ្រឿង​ញៀនជិត​៥០០​គីឡូ​ក្រាម​ ដែល​រឹបអូស​ពីក្រុម​ឧក្រិដ្ឋ​ជន​​​ក្នុង​រាជធានី​​និង​​ខេត្ត​ចំនួន​៤​

  • គ្រឿង​ញៀន​ចម្រុះ សារ​ធាតុ​គីមី​ផ្សំ និង​សារធាតុ​ពាក់ព័ន្ធទម្ងន់សរុបជិត​៥០០គីឡូក្រាម  ត្រូវបានដុតបំផ្លាញចោល ក្នុងទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​​ប្រ​ឆាំង​​គ្រឿង​ញៀន​ នៅមជ្ឍមណ្ឌល​សន្និបាត​និងពិព័ណ៍​កោះពេជ្រ ​នា​ព្រឹក​ថ្ងៃទី​២៦​ មិថុនា​នេះ។

    ​ក្នុងឳកាសអញ្ជើញជាអធិបតីភាព​ក្នុងទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ ឆ្នាំ២០២០នេះ​​ ឯក​​ឧត្តម នាយ​ឧត្តម​សេ​នីយ៍ ​កែ​ គឹម​យ៉ាន​ ឧប​នា​យក​រដ្ឋមន្រ្តី និងជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បានបញ្ជាក់ថា​ គ្រឿងញៀនដែលដុត​បំផ្លាញ​ចោល​នេះគឺ​​រឹប​អូស​​បាន​​ពី​ក្រុម​ឧក្រិដ្ឋ​ជន​ ក្នុង​រាជធានី​និង​ខេត្តចំនួន​៤ រួម​មាន រាជ​ធានី​ភ្នំពេញ ខេត្តកណ្តា​ល ខេត្តតា​កែវ និងខេត្តកំ​ពង់​ស្ពឺ។

    ឯក​​ឧត្តម នាយ​ឧត្តម​សេ​នីយ៍ បានបន្តថា គ្រឿង​​ញៀ​ន​​ជាច្រើនដែល​ត្រូវដុត​បំផ្លាញនេះ​ ​ជា​សារ​មួយ​បញ្ជូន​​ដល់​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​​ឱ្យ​​ឃើញ​ពីឆន្ទះមុតមាំ​របស់​រាជរដ្ឋា​ភិបា​ល​​កម្ពុជា ក្នុងការបង្រ្កាបគ្រឿងញៀន។ ហើយ​មិន​ត្រឹម​តែ​កា​រចាប់​​គ្រឿង​ញៀន​នឹង​បំផ្លាញ​ចោលនោះ​ទេ តែ​មន្រ្តី​អនុវត្ត​​ច្បាប់​​​នឹង​បន្ត​ស្វែងរ​កប្រភព​មូល​​និធិ​ទ្រពសម្បត្តិ​​ឧក្រិដ្ឋជន​​ទាំងនោះ​ដើម្បី​ធ្វើការ​រឹបអូស ឈាន​ទៅ​កាត់​ផ្តាច់​ទាំង​ស្រុង​​នូវ​ចលករ​នានា ដែល ​បម្រើ​ឱ្យសកម្មភាព​ខុសច្បាប់​​នៅ​ក្នុង​​សង្គម​។​

    សូម​ជម្រាប​ថា តាម​របាយ​ការណ៍​របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន ​បាន​បង្ហា​ញ​ថា​ ក្នុងរ​យៈ​ពេ​ល​៥ខែ ដើម​ឆ្នាំ​២០២០​នេះ ពោល​គឺ​គិត​ចាប់ពី​ថ្ងៃទី១ ខែ​មករា ដល់​ថ្ងៃទី៣១​ ខែ​ឧសភា​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​បាន​ជាង​៤ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​​ជិត៩ពាន់​នាក់ និ​ងរឹបអូស​គ្រឿងញៀន​បាន​ជាង​២០០​គីឡូ​ក្រាម​ ។​

    ដោយ​ឡែក​ចំពោះ កា​រផ្តល់​ការព្យា​បាល និងស្តារ​នីតិ​សម្បទា​អ្នកញៀន​គ្រឿង​​ញៀន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​គ្រប់​គ្រង​អ្នក​ប្រើ​ប្រាស់ និង​អ្នកញៀន​គ្រឿង​ញៀនចំនួន​ប្រមាណ១​ម៉ឺន​នាក់​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង