កំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃទី៥ខែមេសា ឆ្នាំ២០២១ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង នៅក្នុងឃុំស្វាយ និង ចំនួន៩ខ្នងទៀត នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ រងការខូចខាតដោយប៉ើងរបើកដំបូល ដាច់ជញ្ជាំង និង ដើមឈើបាក់រលំសង្កត់លើ ។
នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បណ្តាលឲ្យងាប់គោ១ក្បាល ដោយសារដើមត្នោតបាក់រលំសង្កត់លើ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕