ព្រះតេជគុណ Sophorn Konkhmer (ព្រះមហា នួន សុផន) ដែលជាព្រះសង្ឃតែងចុះជួយអ្នកក្រខ្សត់ជាហូរហែរ បានបង្ហោះ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០ ដោយមានខ្លឹមសារថា “រសៀលនេះអាត្មាភាព និងលោកប្អូនស៊ានដារ៉ាព្រមទាំងកូនសិស្សបានយកថវិកា និងទេយ្យមួយចំនួនដែលញាតិញោមបងៗ រួមមានញោម Siv Mey ចូលរួមមក ជួយក្រុម គ្រួសារបង ស្រី ដ៏កំសត់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សរុបថវិកាក្រោយការចំណាយជាវទេយ្យទានហើយសល់១,៩០០,០០០រៀលស្មើនិង៦២៥$ សូមអនុមោទនាបុណ្យ២៤/០៤/២០២០”។
ងាកទៅហ្វេសប៊ុក អ្នកនាង សៀវម៉ី ដែលជាម្ចាស់ផលិតផល EiEi និងជាម្ចាស់ផេក Siv Mey Online Shop ឯណោះវិញ ក៏បាន បង្ហោះថា “តាមពិតនាងខ្ញុំក៏ចង់ទៅជួបបងស្រីផ្ទាល់ដែរតែដោយសារនាងខ្ញុំរវល់ចឹងក៏មិនបានទៅសូមបងស្រីយកកូនទៅ ពេទ្យសិនទៅរឿងផ្ទះចាំនាងខ្ញុំគិតជូនពេលក្រោយទៀតណាសំខាន់កូនមុនណាបងស្រី (ហើយនាងខ្ញុំក៏សូមអរគុណ ដល់តេជគុណនួនសុផនផងដែរៗតែងតែជួយយកថវិការទៅជួយអ្នកដែរក្រខ្សត់ជំនួសនាងខ្ញុំរហូតមក…………”។
នេះគឺជាសកម្មភាពសប្បុរសធម៌មួយថ្មីទៀត បន្ទាប់ពីអ្នកនាងបរិច្ចាគជួយសមាគមជនពិកា ជួយក្រុមទុរគត និង ជួយកាកបាទក្រហមកម្ពុជាមុននេះ និងជួយកុមារកំព្រាជាច្រើនលើក។











