សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​បណ្ណសរសើរ​ដល់​មន្ត្រី​ និង​សិល្ប​ករ​មានស្នាដៃ​ក្នុង​ការ​ថែ​រក្សា​ការពារ​វប្បធម៌​ជាតិ​​​

  • នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អញ្ជើញ​ផ្តល់កិត្តិយប្រគល់បណ្ណសរសើរដល់មន្រ្តី និងសិល្បៈករ សិល្បៈការិនី ដែលមានស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។

    ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យសិល្បៈករ សិល្បៈការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កា​ត់​ការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)ជាដើម៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង