ក្មេង​ស្រី​ពិការ​ម្នាក់​ធ្លាក់​ចូលអាង​ទឹក​លង់ស្លាប់​គ្មាន​អ្នក​ដឹង នៅ​ស្រុករ​លា​ប្អៀរ​

  • កំពង់ឆ្នាំង ៖ កុមារីម្នាក់បានឈ្លក់ទឹកអាង រហូតដល់ស្លាប់ ក្រោយពីបានចុះលេង ដោយគ្មានអ្នកដឹង ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចនគរបាលមូដលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះរ៉ា សុខជា អាយុ៨ឆ្នាំ ជាជនមានពិការភាព ជើងទាំង​ពី​ត្រឹម​ចង្កេះ រស់​នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

    សមត្ថកិច្ច បានឲ្យដឹងថា នៅក្បែរផ្ទះជនរងគ្រោះ មានអាងទឹកមួយ ដែលមានជំរៅជាងកន្លះម៉ែត្រ ហើយមានទឹកនៅក្នុងអាងពេញ ។ មុនពេលកើតហេតុ កុមារីរងគ្រោះនៅលេងក្បែរផ្ទះដូចរាល់ដង ដល់ពេលបាត់ក្មេងស្រីយូនេះពេក ឪពុកម្តាយ ក៏ទៅរក​មើល​ឃើញ​កូនស្រីរបស់ខ្លួន បានលង់ទឹកស្លាប់​បាត់ទៅហើយ នៅក្នុងអាងទឹកនោះ មានរូបសត្វធ្វើពីជ័រ និង បាល់១ក្នុងអាង​ទឹក​នោះ​ផងដែរ ។

    សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ក្មេងរងគ្រោះអាចជិះរូបសត្វនោះនៅខាងលើ និង លេងជាមួយនិងបាល់ ប៉ុន្តែពេល​លេងនោះ ទៅ​ដល់ក្បែរមាត់អាង បាល់អាចធ្លាក់ទឹកក្មេងស្រីរងគ្រោះព្យាយាមយកបាល់នោះ ក៏បណ្តាលឲ្យធ្លាក់ចូលក្នុងអាង លង់​ស្លាប់​ដោយ​គ្មាន​អ្នកដឹងតែម្តង ។

    បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានបញ្ជាក់ជាបឋមថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹស្លាប់ពិតប្រាកដ​មែន​និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង