កំពង់ឆ្នាំង ៖ក្រុមហ៊ុន Under Armour Cambodia តំណាងដោយលោក ម៉ាកសុកឿន និងលោក លុយ ស៊ីណា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអំណោយជាសម្ភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាពោធិ និងសាលាបឋមសិក្សាដំណាក់កកោះ ស្ថិតក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ម៉ាក កឿន បានឲ្យដឹហថា អំណោយទាំងនោះរួមមាន សៀវភៅចំនួន១ ៥០០ក្បាល ខ្មៅដៃចំនួន២ ០០០ដើម ជ័រលុបចំនួន៥០០ កាតាបស្ពាយចំនួន៥០០ ដបទឹកចំនួន៥០០ ក្តាខៀនចំនួន៥ ព្រមទាំងបានឧត្ថម្ភជាថវិកា និងសម្ភារៈមួយចំនួនទៀត ដល់លោកគ្រូ អ្នកគ្រូ ចំនួន១៨នាក់ផងដែរ ។
លោក ម៉ាក់ កឿន បានឲ្យដឹងទៀតថា អំណោយទាំង បានមកពីការចូលរួមឧបត្ថម្ភពីរោងចក្រ ចំនួន៨រោងចក្រ មានដូចជារោងចក្រស្តារ៉ាយ រោងចក្រស៊ីដកម្ពុជា រោងចក្រគ្រីន មីដូវ ឌីវិឡុបមែនកម្ពុជា រោងចក្រវីឡាយអេប៊ល ស៊ស អ៊ីនដាសស្ទ្រាល កម្ពុជារោងចក្រស្តារឡាយអាប់ប៉ារែល រោងចក្រ គ្រីដ បេសវ៉េ រោងចក្រស៊ីចផ្លិស និងរោងចក្រ អ៊ីក្លាត ។ ហើយការចុះចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅតាមតំបន់ដាច់ស្រយាលនេះ គឺក្រុមហ៊ុនតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំផងដែរ ។
នៅក្នុងឳកាសនោះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Under Armour Cambodia និងសប្បុរសជនទាំអស់ ដែលបាននាំយកអំណោយ ជាសម្ភារៈសិក្សាមកចែកជូនដល់សិស្សានុសិស្ស នៅឃុំពោធិ ស្រុកកំពង់លែង នាពេលនេះ ជាការរួមចំណែកក្នុងលើកកម្ពស់វិស័យអប់រំ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់សិស្សនៅតាមជនបទ ទៅលើសម្ភារៈសិក្សាបានមួយផ្នែកផងដែរ ៕