កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេស ទៅពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោមចំនួន ២ កន្លែង ក្នុងស្រុកកំពង់ត្រឡាច និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព និងរៀបចំគម្រោងស្ថាបនា ៕
គួរបញ្ជក់ថា ស្ពានទ្រុឌទ្រោមចំនួន ២ កន្លែងនោះ គឺស្ពានស្ទឹងស្ងួត មានប្រវែង៨០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច និងស្ពានមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិតាមុល ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។