សមា​គម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខេត្តកំ​​ពង់​ឆ្នាំង យក​អំណោយ​ផ្តល់​ជូន​ស្រ្តីរ​ង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​​ខ្លួន នៅ​មន្ទីរ​ពេទ្យ​ខេត្ត

  • លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាប្រធាន​កិត្តិយស​​គណៈ​កម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៍ខេត្ត កាលពីរសៀលថ្ងៃទី៣ ខែកក្កដា បានអញ្ជើញ​ដឹកនាំ​សមាជិកា​សមាគម​ចុះ​សួរសុខ​ទុក និង​នាំ​យក​អំណោយជូនដល់ ស្រ្តី​រងគ្រោះដោយសារ​ភ្លើងឆេះ​ខ្លួន កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២០ នៅភូមិ​កំពង់​បាស្រូវ​ត្បូង ឃុំ​ជល​សា ស្រុកជលគិរី ខេត្តកំព​ង់​ឆ្នាំង។
    អំណោយដែលបាននាំយកទៅជូនក្នុងឱកាសនោះរួមមាន ទឹកសុទ្ធ១កេស ក្រមា​១ សា​រ៉ុង១ បំពង់​ទឹក​ក្ដៅ​១ ធុង​ទឹក​កក​តូច​១ និង​ថវិកា​ ចំនួន ៤១០.០០០រៀល សម្រាប់ស្រ្តីរលាកភ្លើង ។ ដោយឡែកជាមួយគ្នានោះ លោកជំទាវ កែ ច័ន្ទមុនី ក៏បានផ្តល់​ថវិកា​ជូនលោកយាយចាស់ជរាចំនួន ៣១០ ០០០រៀលផងដែរ ។
    គួរបញ្ជាក់ថា កាលពីវេលា​ម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់​រួម​នឹង​កូន​តូចម្នាក់​ទៀត បាន​រង​របួស​រលាក​ពេញខ្លួន ក្នុង​ហេតុការណ៍​ឆេះ​ប្រេង​សាំង នៅ​ភូមិកំពង់​បាស្រូវ​ត្បូង ឃុំ​ជល​សា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង។ ស្ត្រី​រង​គ្រោះ​​​មាន​ឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ និងកូន​ប្រុស​ម្នាក់​ទៀតឈ្មោះសាំង គឹម​ស៊ន់ អាយុ​៣ឆ្នាំរស់នៅ​ក្នុងភូមិឃុំខាង​លើ​។
    ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់​ត្រូវបានគេ​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ ។ ដោយសាររបួស​ធ្ងន់ធ្ងរ​ពេក កុមារា​រងគ្រោះត្រូវបានបញ្ជូនបន្តទៅព្យាបាលមន្ទីរពេទ្យគន្ធបុប្ផា ហើយ​​ស្ត្រីជាម្ដាយ​សម្រាក​​នៅ​មន្ទីរពេទ្យ​​​ខេត្តកំពង់​ឆ្នាំង​៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង