សូម​បន្ត​ប្រុង​ប្រ​យ័ត្ន​ ! ថ្ងៃ​នេះ​ខេត្ត​កំ​ពង់​ឆ្នាំង​ រក​ឃើញ​អ្នក​ឆ្លង​ជំ​ងឺ​កូ​វីដ​.១៩​ ចំ​នួន​ ១៥​នា​ក់​និង​ស្លាប់​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​

  • កំពង់ឆ្នាំង៖ រដ្ឋបាល ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២ ១ នេះ បាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរក ឃើញមនុស្សចំ នួន១៥នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរ ពេទ្យ ខេត្ត កំ ពង់ឆ្នាំង នៅ មណ្ឌល ព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច។

    នៅក្នងសេចក្តីប្រកាសព័ត៌មានដដែល បាបបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ មានករណីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះប៊ូ ហាន អាយុ៧៥ឆ្នាំ រស់នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

    តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះប៊ូ ហាន បានមរណភាពដោយជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង