ក្រសួងអប់រំ ​យុវ​ជន ​និង​កីឡា ធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារ ដើម្បីបញ្ជ្រាប​ចំណេះ​ដឹងដល់​កុមារ​ នៅខេត្តកំពង់ឆ្នាំង

  • ខេត្ត​កំ​ពង់​ឆ្នាំង​៖ ក្រសួង​អប់រំ​ ​យុវ​ជន ​និង​កីឡា​ បាន​ដាក់​ចេញ​នូវ​យុទ្ធនា​ការ​សុវត្ថិ​ភាព​ចំណី​អាហារ​​តាម​គ្រឹះ​ស្ថាន​សិក្សា ដើម្បី​ធានា​ថា​ចំណី​អា​ហារ​​នៅ​ក្នុង​សា​លា​រៀន​មិន​មាន​សារ​ធាតុ​គីមី ​និង​មាន​អនាម័យ​ល្អ ​និង​ធានា​បាន​ថា​ សិស្សា​នុ​សិស្ស​មិន​ទទួល​រង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ពី​ចំណី​អាហារ​ក្នុង​សាលា​រៀ​ន ​ជា​ពិសេ​ស​នៅ​តាម​បណ្ដា​ខេត្តនា​នា​ និង​តំបន់​ដាច់​ស្រយាល​​។

    យុទ្ធ​នា​ការ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​ សឿ ​សុជា​តា ​អនុ​រដ្ឋ​លេ​ខា​ធិការ​ក្រសួងអ​ប់រំ ​យុវជន​ និង​កីឡា​។

    យុទ្ធនា​​ការ​​នេះ​​ត្រូវ​ធ្វើ​បាន​ធ្វើ​ឡើង ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​ប្អូន​ៗ​កុមារ​ ពិ​សេស​អ្នក​លក់​ដូរ ​ដែល​ជា​គោល​ដៅ​សំខាន់​ ឱ្យ​មាន​បញ្ហា​សុខ​ភាព​ដល់​សិស្សា​នុ​សិស្ស ​ជា​ពិសេ​ស​កុមារ​តូច​ៗ​។​

    សូម​ជម្រាប​ថា​ តាម​រយៈ​សេច​ក្ដីណែ​នាំ​លេខ​១៨ ​អយ​ក.​សណន​ ចុះ​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ចំណី​អាហារ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារ​ណៈ​​ និង​ឯក​ជ​ន ដែល​ត្រូវ​បា​ន​ហាម​ឃាត់​ មាន​៦​ប្រភេទ​គឺ៖ ​១.​ចំណី​អាហារ​គ្រប់​ប្រភេទ​ដែល​ហួស​កំណត់​កាលបរិច្ឆេទ​ ២. គ្រឿង​ស្រវឹង​ និង​ផលិត​ផល​ថ្នាំ​ជក់​គ្រប់ប្រភេ​ទ​ ៣. ​ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ ៤.​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ភេសជ្ជៈ​ផ្អែម​ខ្លាំង​ កាហ្វេ​ ការ៉េម​ ទឹក​ស៊ីរ៉ូប៍​គ្រប់​ប្រភេទ​ ៥. ​ស្ករ​សូ​កូ​ឡា​ ស្ករគ្រាប់​ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ​ និង​៦.​ចាហួយ​គ្រប់​ប្រភេទ​ នំ​ដូ​ណាត់ ​នំ​ផ្អែម​ខ្លាំង​៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង