រថយន្ដ​​ដឹកព​លករ​មក​ពីព្រំ​​ដែន​អូស្មាច់​​ ទៅ​ធ្វើ​ចត្តា​​ឡីស័ក​នៅ​ខេត្តតា​​កែវ​និង​ខេត្តកំ​ពត ក្រឡាប់​​នៅ​ស្រុក​សំរោង​ បណ្ដាល​​ឲ្យ​មនុស្ស២នាក់​រង​របួស​​ធ្ងន់​

  • រថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកពលករមកពីព្រំដែនអូស្មាច់ ដើម្បីធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។

    សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ហេតុការណ៍រថយន្តដឹកពលករមកពីព្រំដែនថៃ ហើយជួបគ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចខាងជើងស្ពានស្លាគូ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។

    ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានមន្ដ្រីយោធាដែលជាអ្នកបើកបរ រងរបួសបាក់ឆ្អឹងដង​កាំបិត និងពលករជាស្ដ្រីម្នាក់រងរបួសត្រូវក្បាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ រថយន្ដនេះដឹកកម្មករ​៩នាក់ ដើម្បីទៅធ្វើចត្តាឡីស័កនៅខេត្តតាកែវ និង ខេត្តកំពត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង