ការ​ឆ្លង​ជំ​ងឺ​កូ​វីដ​១៩​ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ នៅ​តែ​ស្ថិត​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បា​រម្ភ​ ​ខណៈ​​រក​ឃើញ​ឆ្លង​ថ្មី​៤៦​នាក់​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង នៅមិនទាន់មានសញ្ញាថមថយនៅឡើយទេ ចំនួនអ្នកឆ្លងជំងឺកូវិដ ១៩ នៅតែច្រើន ។ ជាក់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មី ចំនួន៤៦នាក់ថ្មី បន្ថែមទៀត ។

    ផ្សារលើដែលជាផ្សារធំជាងគេ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន អស់រយះពេលជាង១០ថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ។ ហើយនៅព្រឹកថ្ងៃទី២២ កក្កដា នេះ មន្ត្រីអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកធ្វើតេស្តរហ័ស លើអាជីវករ រាប់រយនាក់បន្តទៀត ក្រោយពីបានរកឃើញអ្នកវិជ្ជមានថ្មី ជាបន្តបន្ទាប់មកនោះ ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មន្ទីរពេទ្យបង្អែកបរិបូរណ៍ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង