ក្រុម​បាល់​ទាត់​យុវជន​ស្រុក​កំពង់​ត្រឡាច​ គ្រង​តំ​ណែង​ជើង​ឯក ​បាល់​ទាត់​ សិស្សមធ្យម​សិក្សា​ ទូ​ទាំង​ខេត្ត​កំ​ពង់​ឆ្នាំង​ ឆ្នាំ​២០២២​

  • កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់យុវជន សិស្សមធ្យមសិក្សា របស់ស្រុកកំពង់ត្រឡាច បានក្លាយជាម្ចាស់ជើងឯកក្នុងក្របខណ្ឌប្រកួត កីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សា នៅទូទាំងខេត្តកំពង់ឆ្នាំងក្រោយពីប្រកួតឈ្នះ ក្រុមបាល់ទាត់សិស្ស មធ្យមសិក្សា មកពីស្រុកទឹកផុសទាំងលំបាក ក្នុងលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង ។ រីឯក្រុមបាល់ទាត់យុវជន ស្រុកទឹកផុស
    ដែលជាក្រុមខ្លាំងមួយដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ២ ( ជើងឯករង )។

    សូមបញ្ជាក់ថា ការប្រកួត កីឡាសិស្សប ឋមសិក្សានិងមធ្យម សិក្សាឆ្នាំ ២០ ២១ -២០២២នេះ ចាប់ផ្តើមកាលពី ថ្ងៃទី១៥ ខែកុម្ភៈ និង ត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ២២ នេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង