បទ​ល្មើស​នេ​សាទ​ជាង​៣​០​កន្លែង​ ត្រូវ​បាន​កម្លាំង​រដ្ឋ​បាល​ជល​ផល​កំ​ពង់​ឆ្នាំង​ ធ្វើ​ការ​បង្ក្រាប​នៅ​ក្នុង​សប្តាហ៍​នេះ​

  • កំពង់ឆ្នាំង ៖ បទល្មើសនេសាទជាង៣០កន្លែង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលសហការជាមួយកម្លាំង សហគមន៍នេសាទនិងសមត្ថកិច្ចចុះបង្ក្រាប ជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងបេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា ក្នុងរយះពេលមួយសប្តាហ៍ កន្លងទៅនេះ កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងបាន​ចំនូន៣៤កន្លែង ក្នុងនោះរបាំងស្បៃមុងចំនួន៣១កន្លែង ប្រវែង១ ០០០ម៉ែត្រ លូ៣៣មាត់ បង្គោល៤៨០ដើម និងចាក់លែងត្រីចម្រុះចំនួន១៥០គីឡូក្រាម ។ របាំងសាច់អួនចំនួន៣កន្លែងប្រវែង២៤០ម៉ែត្រ លូ៤មាត់បង្គោល១៣០ដើម និង ចាក់លែងត្រីចម្រុះចំនួម១០គីឡូក្រាម ៕ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង