ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានគម្រោងពង្រឹងវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ឆ្នាំង ឲ្យខ្លាំងបន្ថែមទៀត ដោយសារប្រជាពលរដ្ឋមួយចំនួនធំប្រកបរបរចិញ្ចឹមត្រីទាំងនៅក្នុងស្រះនិងបែរទន្លេ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្ថែមថា បច្ចុប្បន្នក្រៅពីការផ្គត់ផ្គងនៅក្នុងប្រទេស ទិន្នផលត្រីរបស់ ក៏មាននាំចេញទៅ ថៃ និងវៀតណាមផងដែរ។ ម្យ៉ាងទៀត ខេត្តធ្លាប់បានធ្វើការជាច្រើនឆ្នាំមកហើយ ជាមួយដៃគូប្រទេសជាមិត្ត លើបច្ចេកទេសភ្ញាស់កូនត្រី ដើម្បីលក់ឱ្យពលរដ្ឋក្នុងតំបន់ផ្ទាល់និងលក់នៅខេត្តជុំវិញបឹងទន្លេសាប ។
គួរបញ្ជាក់ថា ក្នុងវិស័យគ្រប់គ្រងធនធានជលផល និងវារីប្បកម្ម ខេត្តកំពង់ឆ្នាំងបានដាក់ចេញនូវសូចនាករចំនួន ៣សំខាន់ រួមមាន ទី១-ផលិតផលវារីវប្បកម្ម ទី២-បរិមាណផលិតផលនេសាទ និង ទី៣-អត្រានៃផលកែច្នៃបានកែលម្អគុណភាព និងសុវត្ថិភាព ផលិតផលជលផល។ តាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផល កាលពីឆ្នាំ២០២២ វិស័យវារីប្បកម្មត្រី ក្នុងខេត្តមានចំនួន១១០០០តោន ៕
សូមទស្សនាប្រសាសន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង៖











