កំពងឆ្នាំង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំ
ណេះ សំណាល និង ពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកជលគិរី ដើម្បីត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិងដោះស្រាយបញ្ហាកង្វល់ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឲ្យបង្កើនការយកចិត្តដាក់ក្នុងការគ្រប់គ្រង ថែរក្សា ទប់ស្កាត់បទល្មើសបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាព ។ ចំពោះជនប្រព្រឹត្តល្មើសត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះឡើយ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា មន្ត្រីអាជ្ញាធរ ភូមិ ឃុំ ត្រូវសម្របសម្រួល ជាមួយរដ្ឋបាលស្រុក ជម្រុញដោះស្រាយបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ពង្រឹងវិធានការរដ្ឋបាល ច្បាប់ ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត ៕




