ស្រ្តី​​មេ​​ម៉ាយ​​ដែល​មាន​ជំងឺ​រាំរ៉ៃ​​​ រស់​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀ​រ បាន​ទទួល​អំណោយ​ពី​គណៈ​កម្មា​ធិ​ការ​សាខា​​កាក​បាទ​ក្រ​ហម​កម្ពុជា​ ខេត្ត​កំ​ពង់​ឆ្នាំង​​

  • ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក សេង វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលជាស្ត្រីមាម៉ាយមានជំងឺរ៉ាំរ៉ៃ និងមានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយសសាខា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ។

    អំណោយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនមាន អង្ករចំនួន ៥០គីឡូក្រាម, មី ២កេះ, ត្រីខ ២០កំប៉ុង, ឃីត ២កញ្ចប់ (សារុង២ មុង២ ភួយ២ ក្រមា២) និងថវិកាមួយចំនួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង