កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងសរុបចំនួន៤២នាក់ មធ្យោបាយការណូត៩គ្រឿង ចុះទៅកាន់ភូមិសាស្ត្រស្រុកចំនួន២ នៅតាមដងទន្លេសាប គឺស្រុកបរិបូរណ៍និងស្រុកកំពង់លែង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ។

ក្នុងរយះពេលពេញមួយថ្ងៃ កម្លាំងចម្រុះសម្រេចធ្វើការរុះរើបំផ្លាញចោលមាន របាំងសាច់អួនចំនួន៩កន្លែង ប្រវែង៧៥០ម៉ែត្រ,លូសាច់អួនចំនួន៩មាត់ , បង្គោលចំនួន៤០០ដើម , របាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៥៥០ម៉ែត្រ,លូស្បៃមុងចំនួន១៥មាត់ ,បង្គោលចំនួន៣០០ដើម និង ចាក់លែងត្រីចម្រុះចំនួន២០គីឡូក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ៕











